ក្រសួងការបរទេសអាមេរិកបាននិយាយថាខ្លួនមិនបានជំរុញលើកទឹកចិត្តឲ្យអ៊ុយក្រែនវាយប្រហារចូលទឹកដីរុស្សីទេ…

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា អាមេរិកពុំបានជំរុញ ឬលើកទឹកចិត្តឲ្យអ៊ុយក្រែនវាយប្រហារហួសព្រំដែនរបស់ខ្លួននោះឡើយ  បន្ទាប់ពីអ៊ុយក្រែនបង្ហាញសមត្ថភាពថ្មីដែលអាចជ្រៀតចូលដែនអាកាសរុស្ស៊ីបានរាប់រយគ.ម ជាមួយនឹងការវាយប្រហារទៅលើមូលដ្ឋានកងទ័ពអាកាសរុស្ស៊ី។

ទីក្រុងម៉ូស្គូ បាននិយាយថា ការវាយប្រហារកាលពីថ្ងៃចន្ទ បានសម្លាប់ទាហានរបស់ខ្លួន ៣នាក់ និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស ហើយនិងបានធ្វើឲ្យខូចខាតយន្តហោះចម្បាំង ២គ្រឿង។

នៅថ្ងៃអង្គារ មូលដ្ឋានទ័ពអាកាសទី៣ របស់រុស្ស៊ី ស្ថិតក្នុងតំបន់ Kursk នៅជិតព្រំដែនអ៊ុយក្រែន រងការឆាបឆេះដោយសារការវាយប្រហារតាមយានដ្រូន ៕