មន្ត្រីយោធាម្នាក់ដកកាំភ្លើងខ្លីបាញ់មេរងរបួស..
កាំភ្លើងបាញ់មេឃ១គ្រាប់ ដើម្បីគម្រាមគូទំនាស់ តែគូទំនាស់មិនខ្លាច នៅតែដើរចូល ក៏បាញ់ដី១គ្រាប់ទៀត ចៃដន្យផ្លាតខ្ទាតមកត្រូវកំប៉េះគូថគូទំនាស់ បណ្តាលឲ្យរងរបួស
ខេត្តកណ្តាល ៖នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ ចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល មានករណី មន្ត្រីយោធាម្នាក់ ធ្ងន់.ក.បន្ទាប់ពីដកកាំភ្លើងបាញ់មេឃ១គ្រាប់ ដើម្បីគម្រាមគូទំនាស់ តែគូទំនាស់មិនខ្លាច នៅតែដើរចូល ក៏បាញ់ដី១គ្រាប់ទៀត ចៃដន្យផ្លាតខ្ទាតមកត្រូវកំប៉េះគូថគូទំនាស់ បណ្តាលឲ្យរងរបួស
ជនរងគ្រោះឈ្មោះ ស្រី និច ភេទ ប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល (មានរបួសត្រង់កំប៉េះគូទខាងឆ្វេងចេញឈាម០១កន្លែង) ។ចំណែកជនសង្ស័យឈ្មោះ ហួ ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ វត្ថុតាងចាប់យកមាន៖ កាំភ្លើងខ្លីម៉ាក CF98-9 ចំនួន០១ដើម
,បងកាំភ្លើងចំនួន ០១ ,គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់ ,ប័ណ្ណសម្គាល់កាំភ្លើងខ្លី ០១សន្លឹកនិងលិខិតបញ្ជាបេសកកម្ម ០១សន្លឹក។
ប្រភពដដែលបន្តថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យបានដាក់កាំភ្លើងខ្លីម៉ាកCF98-9នៅចង្កេះខោ រួចជិះម៉ូតូទៅផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ បារាំង ភេទប្រុស នៅភូមិឃុំកើតហេតុ ជាមួយឈ្មោះ ចៀម ចលនា ភេទប្រុស ។ជ នរងគ្រោះបានជិះកង់កាន់ស្នសំដៅមករកជនសង្ស័យ ឃើញដូច្នេះជនសង្ស័យបាន និយាយថា ម៉េចបានអ្ហែងជិះកង់កាតេកាតឺអ៊ីចឹង ជនរងគ្រោះនិយាយថា អ្ហែងចង់យ៉ាងម៉េច ហើយជនរងគ្រោះឈប់កង់រួចដើរចូលយកស្នប្រុងចាក់ជនសង្ស័យ ភ្លាមនោះជនសង្ស័យបានដកកាំភ្លើងពីចង្កេះខោបាញ់ទៅលើ តែជនរងគ្រោះនៅតែដើរចូល ទើបជនសង្ស័យបាញ់កាំភ្លើងចុះក្រោម០១គ្រាប់បណ្តាលឲ្យគ្រាប់កាំភ្លើងផ្លាតត្រូវកំប៉េះគូទជនងគ្រោះចំហៀងខាងឆ្វេង បណ្តាលឲ្យមានរបួសចេញឈាម ហើយក្បាលគ្រាប់បៀមជាប់ខាងក្នុងសាច់ ភ្លាមនោះជនរងគ្រោះ បានស្រែកថា អូយៗឈឺណាស់ៗ រួចជិះកងចេញផ្ទះ ហើយក្រុមគ្រួសារយកជនរងគ្រោះទៅព្យាបាលរបួសនៅមុន្ទីរពេទ្យឯកជន យីហោ អេម៉ា ភូមិព្រែកល្វា ឃុំព្រែកតាកូវ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ។សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ព្រមទាំងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តនីតិវិធី៕