សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការប្រកួតកីឡាជាតិលើក៣ និងកីឡាជនពិការជាតិលើកទី១ នៅល្ងាចនេះ..

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការប្រកួតកីឡាជាតិលើក៣ និងកីឡាជនពិការជាតិលើកទី១ នៅល្ងាចនេះ..

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ នៅល្ងាចថ្ងៃពុធទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ពិធីបើក ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។
ការប្រកួតកីឡាជាតិលើកទី ៣មានកីឡា ៣៨ប្រភេទ និងកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិមាន៧ប្រភេទ ដងចូលរួម ប្រកួតប្រជែង មកពីរាជធានី-ខេត្ត និងក្រសួងចំនួន២៨ ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ៕