អង្គការពិភពលោកព្រមានថាប្រជាពលរដ្ឋអ៊ុយក្រែមរាប់លាននាក់និងត្រូវប្រឈមគ្រោះថ្នាក់ក្នុងរដូវរងារ..
ថ្ងៃចេញផ្សាយៈ November 22, 2022
អង្គការសុខភាពពិភពលោកបានព្រមានថា ប្រជាពលរដ្ឋរាប់លាននាក់ក្នុងប្រទេសអ៊ុយក្រែន ប្រឈមនឹងការគំរាមកំហែងដល់អាយុជីវិតក្នុងរដូវរងានៅឆ្នាំនេះ ខណៈរុស្ស៊ី បន្តបាញ់ស្រោចលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ ស្របពេលសីតុណ្ហភាពចុះត្រជាក់ ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រុស្ស៊ី បានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងការវាយវាយប្រហារដោយមីស៊ីល រួមទាំងស្ថានីយទឹក និងអគ្គិសនី បណ្ដាលឲ្យលំនៅឋានទូទាំងប្រទេសគ្មានអគ្គិសនីប្រើប្រាស់ ខណៈ រដូវរងាជិតចូលមកដល់ ដែលជាការដាក់បន្ទុកលើវិបត្តិសុខភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕