សិប្បកម្មចិនកែច្នៃកង់រថយន្តចាស់ៗបន្លំភ្នែកមហាជន គ្មានស្លាកយីហោអាជ្ញាធរអះអាងថាមានច្បាប់ …,!

ទំនាក់ទំនងស្នាក់ការកណ្ដាលការផ្សយ012 48 52 98/ 071 82 222 57..

ខេត្តបន្ទាយមានជ័យ៖ ទីតាំងផលិតកែច្នៃកង់រថយន្តចាស់ៗមួយកន្លែងរបស់ជនជាតិចិនដែលស្ថិតនៅក្នុងភូមិអូរអំពិលឃុំពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ នៅជាប់និងផ្សារឡេងណាវ៉ាត្រាជាហានិភ័យមួយអាចបង្ករជាគ្រោះថ្នាក់ចរាចរណ៍ដល់កូនខ្មែរនទូទៅសង្ស័យគ្មានច្បាប់ទម្លាប់ឡើយ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងទីតាំងក្រុមហ៊ុនរោងសិប្បកម្ម ចិនកែច្នៃ គឺការផលិតខ្វះបច្ចេកទេសគ្មានស្តងដា(អ៊ុតកង់រថយន្ត)អត់ផ្លាកយីហោគ្មានអាជ្ញាប័ណ្ណលក្ខណៈលួចលាក់ បានឲ្យដឹងថា៖រយៈពេលកន្លងមកធ្លាប់ឃើញមានអ្នកសារមានចុះមកយកព័ត៌មាននិង LIVE ជាច្រើនដងដែរ។ពេលនោះពួកគាត់សង្កេតឃើញ បុគ្គលិកក្រុមហ៊ុននិងជនជាតិចិនម្នាក់បានរត់បិទទ្វារបិទរបងមិនឲ្យអ្នកសារព័ត៌មានចូលសួរនាំអ្វីទេបិតផ្អាកបានមួយថ្ងៃពីថ្ងៃក៏ចាប់ផ្ដើមធ្វើវិញដដែល។

ប្រភពខ្លះបានបញ្ជាក់ទៀតថាប្រភេទកង់រថយន្តចាស់ៗដែលក្រុមហ៊ុនចិនយកមកកែច្នៃឲទៅជាថ្មីនេះ រូបគាត់ធ្លាប់ទិញប្រើប្រាស់ប៉ះម្ដងម្កាលរួចហើយ។ដោយពុំដឹងថាជាកង់រថយន្តចាស់ដែលគេកែច្នៃអ៊ុតបន្លំភ្នែកសោះ ស្មានថាជាសំបកកង់ថ្មីទិញយកមកដាក់រថយន្តចរាចរណ៍មិនបានប៉ុន្មានថ្ងៃផងផ្ទុះធ្លាយរបើកចេញកៅស៊ូអ៊ុតថ្មីខាងក្រៅអស់បណ្ដាលឱ្យរូបគាត់នឹងអ្នករួមដំនើរភ័យស្លន់ស្លោស្ទើរលួសព្រលឹងនេះជាហានិភ័យណាស់អាចបណ្តាលឲគ្រោះថ្នាក់ដល់អាយុជីតបានយ៉ាងងាយចំពោះបងប្អូនយើងដែលគាត់មិនបានដឹងគ្មានការប្រុងប្រយ័ត្នអាងថាជាសម្បកកង់ថ្មីបើកបរក្នុងល្បឿនលឿន។

កម្មករម្នាក់ក្នុងរោងសិប្បកម្មកែច្នៃបានលួចបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថាក្នុងការផលិតអ៊ុតសំបកកង់រថយន្តនេះគឺក្រុមហ៊ុនចិនខាងលើបានប្រមូលទិញសំបកកងចាស់ៗមកពីរគ្រប់ទិសទីក្នុងតំលៃថោកមកអ៊ុតដាក់កៅស៊ូថ្មីថែមពីលើរដាក់ផ្លាក logo ថ្មីដឹកយកទៅលក់ចែកចាយតាមទីផ្សារទូទាំងព្រះរាជាណាចក្រកម្ពុជា។

យុវជនរូបនេះបន្តទៀតថាបើនិយាយអំពីរឿងច្បាប់ទំលាប់អាជ្ញាប័ណ្ណវិញគឺគ្មានតែម្ដងព្រោះរូបគេធ្លាប់ថៅកែបញ្ជាឲ្យមើលផ្លូវបើឃើញអ្នកសារព័ត៌មានឬជនណាដែលសង្ស័យត្រូវតែបិទទ្វារឃ្លាំងទ្វាររបងបញ្ឈប់សកម្មភាពទាំងអស់ជាបន្ទាន់កុំអោយអ្នកទាំងនោះចូលមកថតឬសួរនាំអីយ៉ាងណាមិញ រូបគេក៏ធ្លាប់ឃើញមានមន្ត្រីសមត្ថកិច្ចខ្លះមិនដឹងជាជំនាញខាងណាទេចុះមកជួបជនជាតិចិនដែលនៅប្រចាំរោងសិប្បកម្ម ក្នុងលក្ខណៈលាក់លៀមបិទបាំងមួយសន្ទុះក្រោយមកក៏បើករថយន្តត្រឡប់ទៅវិញបាត់យូៗមកម្តង ហើយជនជាតិចិនម្នាក់នោះបានប្រាប់ថាមិនបាច់ខ្លាចទេព្រោះជារបស់អ្នកធំ ខំធ្វើការឲល្អទៅចាំគាត់ប្រាប់ទៅថៅកែតម្លើងប្រាក់ខែថែម តែមិនដឹងអ្នកធំនោះខ្សែរខាងណាទេគ្រាន់តែធ្លាប់ឃើញគាត់(ជនជាតិចិន)ទាក់ទងគ្នាទៅខាងភ្នំពេញ ។
ជុំវិញរឿងរ៉ាវខាងលើនេះអង្គភាពយើងខ្ញុំបានខលទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃបានប្រាប់ថាក្រុមហ៊ុនគេមានច្បាប់ឲសួរទៅខេត្ត និងជារបស់លោកឧកញ៉ា ចំណែកលោក សុត វឌ្ឍនាវិញខលទាក់ទងមិនបាន ទាក់ទងតាមវ៉ាត់ស្អាប់មើលហើយមិនឆ្លើយតប។

មហាជនទូទៅសូមសំណូមពរដល់ឯកឧត្ដម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលកន្លែងសិប្បកម្មផលិតកែច្នៃសំបករថយន្តចាស់ៗឲ្យទៅជាថ្មីដើម្បីបន្លំភ្នែកអតិថិជននេះផងទាន៕

បើទុកបណ្តែបណ្តោយឲរោងសិប្បកម្មនេះបន្តធ្វើការផលិតទៅទៀតនោះអាចបង្កគ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើនដល់ពលរដ្ឋកូនខ្មែរ

ព្រោះសំបកកងរថយន្តនេះគ្មានគុណភាពគ្មានស្តង់ដារជាប្រភេទកងចាស់ៗ៕