
កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានបាញ់មីសុីលប៉ាលីស្ទិចឆ្លងទ្វីបធ្លាក់ដែនទឹកភាគខាងកើតរបស់កូរ៉េខាងត្បូងទៀតហើយ..
ថ្ងៃចេញផ្សាយៈ November 17, 2022
កូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ចូលទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងគំរាមឆ្លើយតបខាងយោធាកាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលកំពុងបង្កើនការប្ដេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួន ដល់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន។
នាយសេនាធិការចម្រុះប្រទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្ដីថ្លែងការំណ៍ខ្លីមួយថា លោកបានតាមដានការបាញ់ចេញពីកូរ៉េខាងជើង ប៉ុន្តែពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទេ ដូចជា ថាតើអាវុធនោះហោះក្នុងចម្ងាយប៉ុណ្ណា និងបានធ្លាក់នៅកន្លែងណា៕