
មីស៊ីលផលិតនៅរុស្ស៊ី១គ្រាប់ធ្លាក់ចូលទឹកដីប៉ូឡូញបណ្ដាលឲ្យបាត់បង់អាយុជីវិតមនុស្សពីរនាក់..
ថ្ងៃចេញផ្សាយៈ November 16, 2022
ប៉ូឡូញដែលជាសមាជិកអង្គការណាតូ បាននិយាយនៅថ្ងៃពុធនេះថា មីស៊ីលផលិតនៅប្រទេសរុស្ស៊ី បានសម្លាប់មនុស្ស ២នាក់នៅតំបន់ភាគខាងកើតប៉ូឡូញ ជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយពួកគេបាន កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាសូវី ឲ្យពន្យល់ ក្រោយពីទីក្រុងម៉ូស្គូច្រានចោលការទទួលខុសត្រូវរបស់ខ្លួន ។
ក្រសួងការបរទេសប៉ូឡូញ បាននិយាយថា មីស៊ីលបានធ្លាក់លើភូមិ Przewodow គឺជាភូមិមួយស្ថិតនៅភាគខាងកើតប្រទេសប៉ូឡូញមានចម្ងាយប្រហែល ៦គ.មពីព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ២នាក់។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា រ៉ុក្កែតនេះ បានធ្លាក់ត្រូវរោងចក្រសម្ងួតគ្រាប់ធុញ្ញជាតិ ៕