
ប្រមុខការពារជាតិអាមេរិក នឹងមកទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ ADMM
ថ្ងៃចេញផ្សាយៈ November 15, 2022
ប្រមុខការពារជាតិអាមេរិក នឹងមកទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ ADMM
រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡត អូស្ទីន (Lioyd Austuin) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការពារជាតិអាស៊ាន(ADMM) និងកិច្ចប្រជុំក្រៅផ្លូវការផ្សេងទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅខេត្តសៀមរាបអង្គរ។
នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy ដែលបានជំរាបជូនសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាលពីកិច្ចជំនួបនារសៀលថ្ងៃទី១៤ ខែ វិច្ឆិកា កាលពីម្សិលមិញនេះ៕