ជនសង្ស័យចំនួនបីនាក់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សាយកដងពូថៅវាយជនរងគ្រោះយកម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!
ខេត្តសៀមរាប ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ចន័្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងក្រោមកិច្ចសហការល្អជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលក្រុងសៀមរាប ព្រមទាំងសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ក្រុមការងារអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ដូចខាងក្រោម ៖
១.ឈ្មោះ រ ម រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
២.ឈ្មោះ ង ស ហ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
៣.ឈ្មោះ ធ ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យទាំង ០៣នាក់ ខាងលើ ពាក់ព័ន្ធករណី “អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សាយកដងពូថៅវាយជនរងគ្រោះយកម៉ូតូ “ កើតហេតុកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១:១០នាទី នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ឌ ដ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
វត្ថុតាង : ម៉ូតូ ០១ គ្រឿង ដែលជារបស់ជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ម៉ូតូជូនជនរងគ្រោះយកទៅប្រើប្រាស់វិញហើយ ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕