ចាប់វាយខ្នោះជនដ៏មានឥទ្ធិពលក្នុងខេត្តសៀមរាបតាមអំណាចដីកាបង្គាប់របស់តុលាការខេត្តកំពង់ចាម
សៀមរាប៖ ជនជាប់ចោទឈ្មោះសោម សមសក្ត័ ដែល នណាៗក៏ស្គាល់ថា ជាបុរសមានឥទ្ធិពលនៅក្នុងខេត្ត សៀមរាប បានត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសចាប់វាយខ្នោះ តាមអំណាចដីកាបង្គាប់អោយនាំខ្លួនរបស់តុលាការខេត្តកំពង់ចាម។
.ការចាប់ខ្លួនជនជាប់ចោទរូបនេះ ធ្វើឡើងនៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២២ នៅទី ក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាបទៅសម្ងំនៅទីនោះ។
.យោងតាមដីកាបង្គាប់អោយនាំខ្លួនលេខ ៧៦៣ពសចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោកសួស ឡា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាមបង្ហាញថា បានឃើញ លិខិតលេខ ១៤៥៧ កយ.រ០/២២ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ របស់ ក្រសួងយុត្តិធម៌ ផ្ទេរសមត្ថកិច្ចសុំណុំរឿងព្រហ្មទណ្ឌលេខ ៧២២ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូង ខេត្តសៀមរាប មកសាលាដំបូង ខេត្តកំពង់ចាម។
.ដីកាបង្ហាញទៀតថា ការសុំពន្យាពេលចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់មេធាវីការពារសិទ្ធិអោយជនត្រូវចោទពុំមានការអនុញ្ញាតពីចៅក្រមស៊ើបសួរសាលា ដំបូង ខេត្តសៀមរាបឡើយ។
.ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះសោម សមសក្ត័ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប និងជាជនជាប់ចោទ ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំពើហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ហើយត្រូវបញ្ជូនទៅបន្តនិតិវិធី នៅឯខេត្តកំពង់ចាម។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលអនុវត្តន៍ដីការនាំខ្លួន ក៏មានអនុរដ្ឋលេខាធិកាក្រសួងយុត្តិធម៌ម្នាក់ឈ្មោះ សម ពិសិដ្ឋិ បានយក ឈ្មោះឯកឧត្តម ហ៊ីង ប៊ុនហៀង និងឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ មកប្រើគំរាមសមត្ថកិច្ច ដើម្បីការពារជនដែលត្រូវនាំខ្លួន ដែលធ្វើអោយ សមត្ថកិច្ចលំបាកជាខ្លាំងក្នុងការអនុវត្តដីការបស់តុលាការ។ ហើយបានស្រែកឡូឡារ ថា ជនត្រូវចោទទៅផ្តិតមេដៃលើពាក្យស្នើរសំ ប្ដូរសមត្ថកិច្ចតុលាការ ខេត្តកំពង់ចាមទៅសាលាដំបូងខេត្តកណ្តាលវិញ ដោយបានអះអាង រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌បានឯកភាពលើដីកាស្នើរសុំប្ដូរសមត្ថកិច្ចនេះរួចហើយនៅតែស្នាមមេដៃ ជនត្រូវចោទប៉ុណ្ណោះ។
.សូមបញ្ជាក់ថា ជាប់ចោទឈ្មោះសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថ យន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២៕