មន្ត្រីសាលាស្រុកលើកដែក ដ៏មានឥទ្ធិពលម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃុំខ្លួនន ពាក់ព័ន្ធ ករណី…!
ρកណ្តាល៖ មន្ត្រីសាលាស្រុកលើកដែកម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកលើកដែកចាប់ឃាត់ខ្លួនភ្លាមៗក្រោយទទួលបានព័ត៌មានថា បានចាបបង្ខាំងមនុស្សដើម្បីប៉ុនប៉ងចាប់រំលោភសេពសន្នវៈនៅចំណុចឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
តាមប្រភពដែលភ្នាក់ងារព័ត៌មានយើង ទទួលបាននៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះបានឲ្យដឹងថា ជនរងគ្រោះជាអនីតិជន ឈ្មោះ រ ស វ អាយុ ១៥ឆ្នាំ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ មានឪពុកឈ្មោះ ជា សារ៉េត អាយុ៤២ឆ្នាំ និងម្ដាយ ឆែម សឿន អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
ប្រភពបានបន្តឲ្យដឹងទៀតថា ជនសង្ស័យជាមន្ត្រីសាលាស្រុកលើកដែកដ៏មានឥទ្ធិពលម្នាក់ និងធ្លាប់បាញ់បោះសេរីផងដែរ ប៉ុន្តែករណីនេះ មិនទាន់ត្រូវបានគេបញ្ជាក់ប្រាប់ថា ជនសង្ស័យខាងលើមានឈ្មោះអ្វី តួនាទីអ្វីនោះទេ។ ប៉ុន្តែគ្រាន់តែដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកលែកដែកហើយ ដើម្បីបន្តនីតិវិធី។
បើតាមលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែកបានឲ្យបណ្ដាញព័ត៌មានយើងដឹងនៅមុននេះថា កម្លាំងសមត្ថកិច្ចរបស់លោកពិតជាបានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ហើយជនសង្ស័យពិតជាមន្ត្រីបម្រើការងារនៅក្នុងសាលាស្រុកលើកដែកពិតប្រាកដមែន ប៉ុន្តែលោកមិនស្គាល់ឈ្មោះនោះទេ។ លោកបញ្ជាក់ថា ករណីខាងលើនេះមានការជាប់ពាក់ព័ន្ធច្រើន ហើយគេតែងហៅជនសង្ស័យថា ឈ្មោះក្អូន។
ម្យ៉ាងវិញទៀត ភ្នាក់ងារព័ត៌មានយើងបានព្យាយាមទាក់ទងជាមួយម្ដាយជនរងគ្រោះតាមរយះលេខទូរស័ព្ទ ទូរស័ព្ទហៅចូល ប៉ុន្តែពុំមានអ្នកលើកចំនួនពីរដង។
ទោះបីជាយ៉ាងណា អង្គភាពព័ត៌មានយើងនឹងផ្សាយជូនព័ត៌មានលម្អិតនៅពេលបន្ទាប់៕