កាស៊ីណូមួយកន្លែងនៅច្រកព្រំកំពុងបើកដំណើរការលេងល្បែងចម្រុះ អោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគក្រេង អាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់..

កម ក្រុងប៉ៃលិន៖ទីតាំង Casino មួយកន្លែងយីហោឈ្មោះ អតីត ខេអាវិចតរីយ៉ា បច្ចុប្បន្នអត់មានឈ្មោះដោយសារម្ចាស់ទុំលាក់ស្លាកចោលខ្លាចមហាជនស្គាល់ កំពុងបើដំណើរការភ្នាល់លេងល្បែងមួយកន្លែងជ្រកក្រោមស្លាក casino ស្របច្បាប់ ស្ថិតនៅក្បែរច្រកព្រំដែនក្នុងភូមិផ្សារព្រំ ស្រុកសាលាក្រៅខេត្តប៉ៃលិន ដោយគ្មានសមត្ថកិច្ចណាហ៊ានទប់ស្កាត់បង្រ្កាបឡើយ ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងចម្រុះបើកភ្នាល់លេងនៅក្នុង កាស៊ីណូនេះ គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់ដែលរាជរដ្ឋាភិបាលនឹងក្រសួងមហាផ្ទៃដែលអនុញ្ញាតឲ្យកាស៊ីណូទទួលឲចូលលេងតែភ្ញៀវបរទេស ។

ប្រភពលរដ្ឋដដែលបានបន្តទៀតថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ នៅឡើយហេតុ តែល្បែងស៊ីសង ជ្រកក្រោមស្លាកកាស៊ីណូមួយនេះនៅតែបើកភ្នាល់លេងយ៉ាងពពាក់ពពូនដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ។ផ្កើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ទម្រង់ទូទាំងគ្រាប់ខណ្ឌទក្នុងប្រទេស។

ពលរដ្ឋក៏ដូចជាមហាជនទូទៅសំណូមពរទទូចទៅដល់លោក ជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ជា ពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសង លោកស្នងការក្រុងប៉ៃលិនក៏ដូចជាលោកអធិការស្រុកសាលាក្រៅ សូមគោរពនឹងអនុវត្តតាមបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតគណៈកម្មការថ្មីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកធ្វើមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកដោយសារបានលាភសក្ការៈសើមមាត់សើមក។

អាស្រ័យហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកលេងល្បែងជាចំរុះច្រើនអនុញ្ញាតិឲពលរដ្ឋខ្មែរចូលលេងជារៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ។ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តទាំង២៥បង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។ ទំនាក់ទំនងការផ្សាយ012 48 52 98/071 82 222 57