ទីស្នាក់ការកណ្តាល 012 485 298/071 82 222 57

ខេត្តបន្ទាយមានជ័យ ៖ ផ្កើនណាស់ .!បំរាមក្រសួងមហាផ្ទៃនិងបំរាមរាជរដ្ឋាភិបាល! ចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ក៏ប៉ុន្តែម្ចាស់កាសុីណូមានយីហោ( ហ្គូដវើលដ៍ )ដែលមានទីតាំងនៅក្នុងចំនុច ផ្លូវដើមពុទ្រាសហះនាម ច្រកផ្កាយប្រាំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅកំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងអាប៉ោង និងល្បែងផ្សេងជាច្រើនទៀត យ៉ាងគឃ្លើនដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ ។ ដោយលោកអធិការក្រុងប៉ោយប៉ែតលោក សៅ សារឿន ច្រានចោល ថាសកម្មភាពចាស់ ផ្សាយតាមដំណើរទៅ នេះជាពាក្យប្ដូរនិងការមិនបង្ក្រាប។

កាសស៊ីណូនេះរៀងរាល់ថ្ងៃតែងតែមានពលរដ្ឋខ្មែរ នាំគ្នាចូលលេងយ៉ាងពពាក់ពពូន រហូតអ្នកខ្លះចាញ់ លក់អស់របស់របរឡានម៉ូតូផ្ទះសម្បែង ជំពាក់គេវ័នករ រហូតមានខ្លះរត់ចោលស្រុក ព្រោះជំពាក់បំណុលគេ។ បុរសម្នាក់ រស់នៅក្នុងក្រុងប៉ោយប៉ែត សុំលាក់អត្តសញ្ញាណ ខ្លាចខ្មាសគេ បានលើកឡើងថា កន្លងមក ខ្លួនធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីណូនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។

បុរសស្រង់ដើមរូបនេះ បានបន្តទៀតថា មិនមែនត្រឹមតែគាត់ម្នាក់ទេ ដែលលង់ចាញ់ល្បែងក្នុងកាសុីណូ( ស្រះទឹក) គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាស់ក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសថៃ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះហើយមិនហ៊ានចូលស្រុកវិញឡើយព្រោះខ្លាចគេទាលុយ។

ប្រភពដែលស្និតនិងកាស៊ីណូ (ស្រះទឹក )បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺហាមមិនអនុញ្ញាត ឲភ្ញៀវខ្មែរចូលលេងទេ គឺបើកឱ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ជនជាតិខ្មែហាមចូលលេងជាដាច់ខាតតែបើបណ្ដោយឲ្យចូលលេងកាស៊ីណូនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង។

មហាជនក្នុងក្រុងប៉ោយប៉ែត ផ្ទុះការរិះគន់ថា ការដែលកាសុីណូយីហោ (ហ្គូដវើលដ៍) បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់ប្រាក់ មានទាំងប្រាក់បាត និងប្រាក់រៀល យ៉ាងអាណាធិបតេយ្យដោយខុសច្បាប់បែបនេះ ទំនងមានការបិទភ្នែក បិទត្រចៀក ពីសំណាក់អាជ្ញាធរក្រុងប៉ោយប៉ែតនិងអាជ្ញាធរខេត្តបន្ទាយមានជ័យហើយមើលទៅ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបសមត្ថកិច្ចព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។

ប្រភពខាងលើឲ្យដឹងទៀតថា មេការ កាសុីណូយីហោ (ហ្គូដវើល៏)អួតអាងថា វង់ល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ បើទោះបីជាក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានខ្នងបង្អែកជាមន្រ្តីធំដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ សូម្បីតែលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ក៏មិនហ៊ានចេញមុខបង្រ្កាបដែរ រក្សានូវភាពស្ងៀមស្ងាត់ ។
ចំណែកឯលោកអធិការមូលដ្ឋានក្រុងប៉ោយប៉ែតវិញអះអាងបំភ័ន្តថាជាសកម្មភាពចាស់ឲ្យផ្សាយតាមដំណើរទៅ។

ទោះលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែតឆ្លើយថាជាសកម្មភាពចាស់យ៉ាងនេះក្តី ក៏មហាជនស្នើដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តមបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរតែបង្កើតគណៈបញ្ជារការឯកភាពខេត្តនិងក្រសួងចុះពិនិត្យស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងលើនេះផងពុំមានជាសកម្មភាពចាស់ទេ កុំទុកឲមន្ត្រីថ្នាក់ក្រោមចេះតែឆ្លើយយករួចតែខ្លួនបែបនេះមិនទប់ស្កាត់ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជារដ៏ម៉ឺងម៉ាត់ដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិតល្បែងសុីសងទាំងអស់៕