លោកស្រី Liz Truss បានលាលែងពីដំណែងជានាយករដ្ឋមន្ត្រី អង់គ្លេស ក្រោយកាន់ដំណែងនេះទើបបាន ៤៥ថ្ងៃ
ថ្ងៃចេញផ្សាយៈ October 20, 2022
ផងលោកស្រី Liz Truss បាននិយាយថា មេដឹកនាំបន្ទាប់ពីលោកស្រី នឹងត្រូវជ្រើសរើសក្នុងការបោះឆ្នោតប្រគួតប្រជែងក្នុងគណបក្ស Tory ដោយកិច្ចការនេះនឹងត្រូវធ្វើឱ្យរួចរាល់ក្នុងសប្តាហ៍ក្រោយ។
សមាជិកសភាគណបក្ស Tory បានជម្រុញឱ្យលោកស្រីចាកចេញពីដំណែង បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានរួមរឹតដោយភាពមិនច្បាស់លាស់ផ្នែកនយោបាយ បន្ទាប់ ពីការលះបង់ចោល នូវគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់លោកស្រី។
លោកស្រី Truss បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២។ នៅពេលនេះលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីដែលបានកាន់ដំណែងរយៈពេលខ្លីបំផុតក្នុង ប្រវត្តិសាស្ត្រ ចក្រភពអង់គ្លេស ក្រោយកាន់ដំណែង មិនបានពីរខែផង។