កាសុីណូ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បេីកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល…!ទំនាក់ទំនងការផ្សាយ☎️012 485 298/071 82 222 57..!

 

ខេត្តបន្ទាយមានជ័យ ៖ ពិតជាផ្កើននិងប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាលមែន.! ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ប៉ុន្តែម្ចាស់កាសុីណូមានយីហោ( ហ្គូដវើលដ៍ )ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅកំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងអាប៉ោង និងល្បែងផ្សេងទៀតជាច្រើន យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

សព្វថ្ងៃ គេសង្កេតឃើញពលរដ្ឋខ្មែរ នាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុកក៏មាន ព្រោះជំពាក់បំណុលគេ។ បុរសម្នាក់ រស់នៅក្នុងក្រុងប៉ោយប៉ែត សុំមិនបញ្ចេញឈ្មោះ ខ្លាចខ្មាសគេ បានលើកឡើងថា កន្លងមក ខ្លួនធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។

អ្នកស្រង់ដើមរូបនេះ បាននិយាយបន្តទៀតថា មិនមែនត្រឹមតែរូបខ្លួនម្នាក់ទេ ដែលលង់ចាញ់ល្បែងក្នុងកាសុីណូ ស្រះទឹក គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាស់ក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសថៃ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះហើយមិនហ៊ានចូលស្រុកវិញឡើយព្រោះខ្លាចគេទាលុយ។

ប្រភពដែលស្និតនិងកាស៊ីណូ ស្រះទឹក បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺមិនអនុញ្ញាត ទទួលភ្ញៀវខ្មែរឲ្យចូលលេងទេ គឺបើកឱ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ជនជាតិខ្មែហាមចូលលេងជាដាច់ខាតតែបើបណ្ដោយឲ្យចូលលេងកាស៊ីណូនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង។

មហាជនក្នុងក្រុងប៉ោយប៉ែត ផ្ទុះការរិះគន់ថា ការដែលកាសុីណូយីហោ (ហ្គូដវើលដ៍) បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់ប្រាក់ មានទាំងប្រាក់បាត និងប្រាក់រៀល យ៉ាងពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងមានការបិទភ្នែក បិទត្រចៀក ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យហើយមើលទៅ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបសមត្ថកិច្ចព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។
ប្រភពខាងលើឲ្យដឹងថា មេការ កាសុីណូយីហោ (ហ្គូដវើល៏)អួតអាងថា វង់ល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ សូម្បីតែលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ក៏មិនហ៊ានចេញមុខបង្រ្កាបដែរ និយាយអីត្រឹមឋាណះលោកអធិការមូលដ្ឋានក្រុងប៉ោយប៉ែតនោះ។

ទោះជាយ៉ាងនេះក្តី ក៏មហាជនស្នើដល់ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ គួរតែចាត់គណៈបញ្ជារការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងលើផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិតល្បែងសុីសងទាំងអស់៕