
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបាននាំយកពូជស្រូវចុះចែកជូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ…
ថ្ងៃចេញផ្សាយៈ October 19, 2022
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញជួបប្រជាពលរដ្ឋក្នុងពិធីចែកពូជស្រូវជូនពួកគាត់ដែលមានចំនួន ២,៧០២គ្រួសារ ស្មេីនឹងចំនួន ២០៥តោន មកពីស្រុកទាំង៤ និងក្រុង១ ក្នុងខេត្តក្តចេះ ដែលមានដំណាំស្រូវរងការខូចខាតដោយសារជំនន់ទឹកក្នុងរយៈពេលកន្លងមកយ៉ាងច្រើន៕