
ប្រជាការពារភូមិបាញ់សម្លាប់ បុរសម្នាក់ដើរឆក់ត្រី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ…!
ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ដើរឆក់ត្រី ត្រូវបានប្រជាការពារភូមិបាញ់ប្រហារ តែទំនងជាខុសបច្ចេកទេសបានរេលកៃបណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង០០ នាទីទាបភ្លឺថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅចំណុចវាលស្រែក្នុងភូមិព្រីង ឃុំចក ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុខាងលើបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្រជាការពារភូមិបាញ់សម្លាប់នោះឈ្មោះ ប៊ូ ហ៊ុនលាង ភេទប្រុស អាយុ៤៩ ឆ្នាំ រស់នៅក្នុងភូមិព្រីង ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយប្រជាការពារភូមិនោះ មិនស្គាល់អត្តសញ្ញាណ
ប្រជាពលរដ្ឋបន្តថា ក្រោយកើតហេតុ ជនបង្ករបានរត់គេចខ្លួនបាត់ តែត្រូសាច់ញាតិជនបង្ករយកលុយប្រម៉ាណជា ៣០.០០០ ដុល្លា
(បីម៉ឺនដុល្លារ) ដើម្បីបិតបាំងរឿង ។
ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើនេះ អ្នករសារព័ត៌មានបានព្យាយាមទាក់ទងទៅលោក មេប៉ិស្តិ៍រដ្ឋបាលឃុំចក ជាច្រើនលើកច្រើនសារតាមរយ:ទូរស័ព្ទ ដែរ តែលោកមេប៉ុស្តិ៍មិនទទួលទូរស័ព្ទ ហើយក៏បានព្យាយាមទាក់ទងទៅលោក វង្ស សុភី អធិការស្រុកអូរាំងឳតាមរយ:ប្រព័ន្ធទូរស័ព្វលេខ….. ជាច្រើនលើកច្រើនសារដែរ តែលោកអធិការមិនទទួលលេខទូរស័ព្ទ ឡើយ ៕
ប្រភពពីមហាជនបានលើកឡើងថារឿងរ៉ាវបាញ់សម្លាប់បណ្ដាលឲ្យបុរសម្នាក់ស្លាប់នេះមិនមានភាពប្រក្រតីទេ ព្រោះសមត្ថកិច្ចមូលដ្ឋានហាក់បីដូចជាមានភាពលាក់បាំងក្នុងរឿងដោះស្រាយ៕