សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ក្រសួងការពារជាតិនឹងប្រើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពាររដ្ឋាភិបាលស្របច្បាប់

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុបាយ័ននៅមុននេះបន្តិចថា ឲ្យតែអ្នកណាមួយមកប៉ះពាល់រដ្ឋាភិបាលស្របច្បាប់ គឺមិនបានជាដាច់ខាត និងមិនអត់អោនឲ្យជាដាច់ខាត ហើយមិនឲ្យប៉ះពាលរដ្ឋាភិបាលបានជាដាច់ខាត និងប្រើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា ដូច្នេះការផ្តួលរលំណាមួយដែលកើតឡើងក្រៅពីការបោះឆ្នោត គឺថាមិនអាចឲ្យមានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានជាដាច់ខាត។ រឿងអ្វីដែលមិនមានការពិតទេ គទណ្ឌិត សម រង្ស៊ី ជាពូជក្បត់ជាតិ៣ជំនាន់ប្រឌិតឡើងដើម្បីជាការទាក់ទាញ។ ហើយនកិច្ចការងារនេះ គឺសមត្ថកិច្ចក៏ដូចជាកម្លាំងប្រដាប់អាវុធ គឺបានចេញមកផ្កោលទោសប្រឆាំងចំពោះទណ្ឌិត សម រង្ស៊ី ។