
សមត្ថកិច្ចខេត្តសៀមរាបស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើទារុណកម្ម ហើយចាប់រំលោភប្លន់យកទ្រព្យសម្បត្តិ …!
π
ខេត្តសៀមរាប៖ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២២ ស្ថិតក្នុងការដ្ឋានសំណង់ក្នុងភូមិបឹង សង្កាត់ ក្របីរៀល ក្រុងសៀមរាប។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការគ្នាស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ករណីធ្វើទារុណកម្មហើយចាប់រំលោភរួចប្លន់យកទ្រព្យសម្បត្តិ ដ៏សាហាវ។
ជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។
តាមការស្តាប់ចម្លើយដារភាពរបស់ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិគោកថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើសំណង់ ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបបានប្រព្រឹត្តបទល្មើស ករណីឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅបានសារភាពថា រូបគេជាជនដៃដល់តែម្នាក់ដែលធ្វើកម្មភាពរំលោភសេន្ថវៈ និងសម្លាប់ទៅលើជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ និងយកទ្រព្យសម្បត្តិរបស់សព ។
ជនសង្ស័យបានសារភាពកំហុសរួច កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋននគរបាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕