ស្នងការខេត្តកណ្តាល៖ សមត្ថកិច្ចរកឃើញអ្នកលិចទូក ៣នាក់ និងម្នាក់បានស្លាប់

ខេត្តកណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ បានថ្លែងតប្រាប់នៅរាត្រីថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២នេះថា ជនរងគ្រោះដោយការលិចទូកនៅដរចម្លងស្ថិតក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល បានរកឃើញ មនុស្ស៣នាក់ ក្នុងនោះម្នាក់បានស្លាប់ដោយលង់ទឹក ហើយសមត្ថកិច្ចកំពុងរុករកបន្តទៀតគិតមកដល់ម៉ោង២២.០០នាទីនេះ

  • គួរបញ្ជាក់ផងដែរថា ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មនុស្សមានគ្នាប្រមាណ ២០នាក់ បានបាត់ខ្លួនក្នុងទឹកហេតុការណ៍លិចទូកមួយគ្រឿង ក្រោមស្ពានអ្នកលឿង នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល៕