អណ្ដូងរ៉ែត្បូងបាក់ សង្គត់ស្លាប់យវជនម្នាក់នៅស្រុកបរកែវ.!

ខេត្តរតនគីរី៖ ជនរងគ្រោះមានឈ្មោះ រចំ ហន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកម្មាំង ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី បានស្លាប់ដោយសារថប់ដង្ហើមដីបាក់សង្កត់នៅក្នុងរណ្ដៅត្បូង។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចចំការកៅស៊ូចាស់ដីរដ្ឋ ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
បើតាមរបាយការណ៍របស់អធិការនគរបាលស្រុកបរកែវ បានអោយដឹងថាបន្ទាប់ពីបានទទួលព័ត៌មានករណីខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលឃុំឡាមិញនិង កម្លាំងជំនាញនគរបាលផ្នែកពិនិត្យវិភាគរួមនិងមេភូមិ និងក្រុមគ្រួសារជនរងគ្រោះ បានចុះទៅធ្វើការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញថា ជនរងគ្រោះឈ្មោះ ខាងលើពិតជាស្លាប់ដោយសារថប់ដង្ហើម(ដីបាក់សង្កត់នៅក្នុងរណ្ដៅត្បូងប្រាកដមែន។

ក្រោយមកសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ច័យសាកសពរួច បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕