អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្នើសុំការលើកលែងទោសចំនួន៥៧នាក់
ថ្ងៃចេញផ្សាយៈ October 10, 2022
- អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ មានការស្នើសុំលើកលែងទោសចំនួន ៥៧នាក់ ប៉ុន្តែក្រសួងយុត្តិធម៌ មិនផ្តល់ជូននោះទេ នៅក្នុងពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិឆ្នាំនេះ
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តធម៌ មានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ គឺខាងគណៈកម្មការជំនាញបានវាយតម្លៃការស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ៦៨៣នាក់ និងលើកលែងទោសចំនួន ៥៧នាក់ ប៉ុន្តែសម្រាប់ការស្នើសុំលើកលែងទោសទាំង ៥៧នាក់នោះ គឺខាងក្រសួងយុត្តិធម៌ មិនផ្តល់ជូននោះទេ លើកលែងតែអ្នកទោសស្ថិតនៅក្នុងកម្រិតចុងក្រោយ ឬមានជំងឺមហារីកជាដើម។https://www.facebook.com/1197710890341572/posts/pfbid0cf2o4Rtj2PkZusvP6MX48gWAgt2Yp1k3aoGGcZMahNFUZras3uQY3xVP2EpMS4s5l/?d=n