លោក គឹម ជុងអ៊ុន ចុះត្រួតពិនិត្យកងកម្លាំងបាញ់មីស៊ីលប៉ារលីស្ទិកនុយក្លេអ៊ែរ…

មេដឹកនាំកូរ៉េខាងជើង ពិនិត្យសមយុទ្ធបាញ់មីស៊ីលរបស់កងកម្លាំងនុយក្លេអ៊ែរ
កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតចំនួនពីរគ្រាប់ ចូលទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ជាការសាកល្បងអាវុធចុងក្រោយបំផុត មួយថ្ងៃបន្ទាប់ពីប្រទេសនេះបានព្រមានពីការដាក់ពង្រាយជាថ្មីនូវនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកនៅជិតឧបទ្វីបកូរ៉េ ដែលកំពុងធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់។

យោធារបស់ប្រទេសកូរ៉េខាងត្បូងបានបង្កើនការឃ្លាំមើលរបស់ខ្លួន និងនៅតែត្រៀមខ្លួនក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ ការបាញ់លើកនេះ ជាការសាកល្បងអាវុធលើកទី៧របស់កូរ៉េខាងជើងក្នុងរយៈពេលពីរសប្តាហ៍ ដែលបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបញ្ចប់ការធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។