អាជ្ញាធរស្រុកបរិបូណ៌បានចុះទៅណែនាំដល់អ្នកចិញ្ចឹមក្រពើឱ្យហ៊ុំព័ទ្ធរបាំងលួស..

អាជ្ញាធរស្រុកបរិបូណ៌ និងមន្ត្រីជំនាញនៅព្រឹកថ្ងៃទី ៩ ខែតុលា នេះ​ បានចុះទៅណែនាំដល់អ្នកចិញ្ចឹមក្រពើនៅក្នុងឃុំឆ្នុកទ្រូ​ ខេត្តកំពង់ឆ្នាំង​ ឱ្យព័ទ្ធរបាំងលួសសំណាញ់ដើម្បីការពារ សត្វក្រពើចេញពីអាង។

អភិបាលរងស្រុកបរិបូរណ៍លោក ផល សុភាព​ បានឱ្យដឹងថា​ ដោយទទួលដំណឹងថាអាងចិញ្ចឹមក្រពើចំនួន២កន្លែងប្រឈមនឹងសត្វក្រពើរួចចេញ ព្រោះតែទឹកទន្លេជន់ឡើង លោកក៏បានដឹកនាំមន្ត្រីជំនាញនិងសមត្ថកិច្ចចុះទៅណែនាំដល់ម្ចាស់អាងចិញ្ចឹមក្រពើ ត្រូវយករបាំងលួសសំណាញ់ព័ទ្ធបន្ថែមពីលើ របាំងសាច់អួន ដែលម្ចាស់ អាងចញ្ចឹមក្រពើ ព័ទ្ធពីមុនដើម្បីឲ្យមានសុវត្ថិភាព កុំឲ្យសត្វក្រពើចេញពីអាង ។

ម្យ៉ាងដោយសារក្រពើមានមាឌទំហំធំៗ ព្រោះការចិញ្ចឹមបានច្រើនឆ្នាំណាស់ទៅហើយខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ