ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហហមុនី ព្រះ មហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។