ផ្ទះពលរដ្ឋ២គ្រួសារលិចចូលទន្លេដោយសាភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ …..!

ខេត្តកំពង់ឆ្នាំង៖ កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ មានភ្លៀងខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់បានបោកបក់ បណ្ដាលឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ចំនួន ២គ្រួសារ ដែលស្ឋិតក្ក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នៃាំង រងការលិចលង់ចូលក្នុងទឹកទន្លេទាំងស្រុង។

ប្រភពពីអាជ្ញាធរមូលដ្ឋានមបានឲ្យដឹងថា គ្រួសារទី១ ប្តីចេញទៅរកខ្យងមិនបាននៅ និងគ្រួសារទី២ ជាស្ត្រីមេម៉ាយបានអ្នកជិតខាងជួយសង្គ្រោះរួមទាំងសមាជិក ៨នាក់ផងដែរ។

តាមប្រភពបន្តថា នៅក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់រងរបួសដោយសារខ្យល់កន្រ្តាក់នោះឡើយ មានតែការខូចខាតផ្ទះសម្បែង និងសម្ភារៈទូកក្តាតែប៉ុណ្ណោះ។

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរឃុំផ្លូវទូក រួមនិងប្រជាការពារ បានសហការគ្នាជួយដល់គ្រួសាររងគ្រោះទាំង២គ្រួសារហើយ៕