បង្កអសន្តិសុខទៀតហើយកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីករំលងប្រទេសជប៉ុន….!

កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់រំលងប្រទេសជប៉ុន ដែលជាការបាញ់លើកទី៥ក្នុងរយៈពេល១០ថ្ងៃ ស្របពេលមានក្ដីរំពឹងថា ប្រទេសនេះកំពុងត្រៀមបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ។
មីស៊ីលដែលត្រូវបានតាមដានដោយឆ្នាំសមុទ្រជប៉ុន និងនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានជំរុញឲ្យចេញការព្រមានប្រកាសអាសន្ននៅក្នុងប្រទេសជប៉ុនភាគខាងជើង ដោយណែនាំឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ។

សេវារថភ្លើងនិងការហោះហើរសាធារណៈនៅក្នុងកោះ Hokkaido ភាគឦសាន និងតំបន់ Aomori ត្រូវបានដាក់ឲផ្អាកបណ្ដោះអាសន្នមួយរយះសិន