អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត…

‍នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មន្ត្រី ជំនាញរដ្ឋបាលសាលាខេត្ត នឹងមេឃុំ-មេភូមិ ជាច្រើនរូបទៀតទូទាំងខេត្ត។

ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម គីម រិទ្ធី គណៈអភិបាលខេត្ត បានស្នើដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សា និងចូលរួមជាគំនិតយោបល់ល្អៗ នឹងសំណូមពររបស់សមាជិកក្នុងអង្គប្រជុំ ដើម្បីជាធាតុចូលក្នុងការពិភាក្សារក ដំណោះស្រាយពី បញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរកុំឱ្យមានបញ្ហាជម្លោះនិងវិវាទ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានស្នើឱ្យអាជ្ញាធរក្រុង-ស្រុកត្រូវគ្រប់គ្រង និងការពារដីរដ្ឋ ឲ្យបានគង់វង្សមានប្រសិទ្ធភាពខ្ពស់ ពិសេសមន្ទីរជំនាញទាំងអស់ត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធបន្ថែមទៀត ៕