
ក្រសួងមហាផ្ទៃបើកប្រតិបត្តិការណ៍ក្តៅបង្ក្រាបល្បែងស៊ីសងគិតចាប់ពីថ្ងៃ១៥កញ្ញាមកដល់ថ្ងៃទី១តុលានៃបាន…
ថ្ងៃចេញផ្សាយៈ October 1, 2022
- ក្រសួងមហាផ្ទៃបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំង ២៥ រាជធានី ខេត្ត រយៈពេល ១៦ថ្ងៃ គិតចាប់ពី១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ បានប្រមាណ ៩០០០ទីតាំង និងមនុស្សជាង ១ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន ដោយក្នុងនោះមានមួយចំនួនធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងមួយចំនួនទៀតចាត់វិធានការច្បាប់ ដោយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នេះបើតាមរបាយការណ៍ឆ្លើយប្រាប់បញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងប្រាប់នៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ។