សមត្តកិច្ចស្នងការាជធានីភ្នំពេញចុះបង្ក្រាបក្លិបMLឃាត់មនុស្សជាង១០០នាក់…

ភ្នំពេញ៖ ការចុះបង្ក្រាបក្លឹបកំសាន្ត ML សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ១០០នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសង សេពគ្រឿងញៀនចែកចាយ និងប្រើប្រាស់អាវុធខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីម៉ោង ១រំលងអាធ្រាត ឈាន ចូល ថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ក្នុង ក្លឹបកំសាន្ត MLដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ លេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រាប់ឲដឹងថា ករណីបង្ក្រាបក្លឹប ML កាលពីម៉ោងជាង ១ រំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ដោយអនុវត្តតាមបទបញ្ជានឹងការណែនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យប្រឆាំង គ្រឿងញៀន សហការជាមួយព្រហ្មទណ្ឌកម្រិតស្រាល រួមទាំងការិយាល័យអន្តរាគមន៍ បាន ចុះធ្វើ ការបង្ក្រាបក្លឹបនេះ ដោយបាន ធ្វើការឃាត់ ខ្លនមនុស្ស ជាង១០០នាក់ និងកំពុងតែធ្វើ ការអនុវត្តតាម នីតិវិធី។

ក្នុងកណីរនោះដែរ លោក សាន សុខសីហា បានបញ្ជាក់ទៀតថា ការបង្ក្រាបក្លឹបនេះ មានពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់ ប្រើប្រាស់សារធាតុញៀន និងមានការ ប្រើ ប្រាស់អាវុធខុសច្បាប់ ហើយខាងជំនាញកំពុង តែធ្វើការតាមនីតិវិធី ដើម្បីធ្វើការក្នុងរឿងនេះ”៕