ល្បីថាកាស៊ីណូ NEW WORLD ហ៊ានបង្កប់ល្បែង បញ្ជល់មាន់នឹងល្បែង អនឡាញ បើកឲ្យខ្មែរចូលលេង ផ្គើនអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ! ទំនាក់ទំនងការផ្សាយៈ ☎️012485 298/071822 2257

ក្រុងបាវិត ÷ប្រភព ពី ប្រជាពលរដ្ឋក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង បានឲ្យដឹងថា បុគ្គលម្ចាស់កាស៊ីណូ NEW WORLDពិតមានអំណាច ហើយទើប ហ៊ាន បើក ល្បែង បញ្ជល់មាន់ បង្កប់ល្បែងអនឡាញ បៀអាប៉ោងគ្រប់ប្រភេទនោះបានច្បាស់ជាមាន ខ្នងបង្អែក នៅ ពីក្រោយ មាន ឥទ្ធិពលខ្លាំង ទើប អាចបើកដោយមិនកោតញញើតនិងច្បាប់កំពុងចុះបង្ក្រាបយ៉ាងក្តៅគគុក ។

បើតាមប្រភពពីមន្ត្រីសមត្ថកិច្ចអត់លិឍខ្លះបង្ហើបថា អាជ្ញា ធរមាន សមត្ថកិច្ច ក្នុង ក្រុង បាវិត មួយ ចំនួនអាចនឹងទទួល ផលប្រយោជន៍ពី ម្ចាស់ទីតាំង ទើបប្តូរមិនចាត់វិធានការ បង្ក្រាប សង្វៀនបញ្ជល់មាន់ ទុកឲ្យអ្នកញៀនល្បែង លេងយ៉ាងរលូន ។

មតិមហាជន .! លើកឡើងថាបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ គ្មាន ខ្នងបង្អែក រឹងមាំទេ? ម្ចាស់ទីតាំងនិង បក្សពួក របស់ ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាង បើកល្បែងស៊ីសង បញ្ជល់មាន់នៅលើទឹកដី ខេត្តស្វាយរៀង បាន ឡើយ ។

ជាក់ស្តែងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ អង្គភាព។ព័ត៌មាន បានខលសម្ភាសន៍ រាយការជូន លោក ពេជ្រ វីរៈ ស្នងការទើបមកកាន់តំណែងថ្មីថា តើលោកស្នងការបានដឹងទេថា កាស៊ីណូ new world បង្កប់ល្បែង បញ្ជល់មាន់ នឹង អនឡាញ បើកឲ្យខ្មែរចូលលេង ទេ។(លោកស្នងការតបវិញថាតើបានដឹងកន្លែងគេមានច្បាប់ឬអត់ ! ខ្ញុំនឹងឲ្យអធិការចុះទៅមើល)។

ប្រភព ពីប្រជាពលរដ្ឋ រស់នៅ ភូមិឃុំខាងលើបានឲ្យដឹង ថាម្ចាស់ការស៊ីណូ នេះបាន បើកសង្វៀន បញ្ជាល់ មាន់បៀរ អាប៉ោង លេងរៀងរាល់ថ្ងៃ យ៉ាង ពពាក់ពពូន ចំណែក លោក ឯម សុវណ្ណរិទ្ធិ អធិការដ្ឋាននគរបាល ក្រុងបាវិត រក្សាភាព ស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ ចំណែកមន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ នៅ ក្រុង បាវិតមួយចំនួនក៏ បានរក្សា ភាពស្ងៀមស្ងាត់ដែរ បណ្តោយ ឲ្យម្ចាស់ទីតាំងម្នាក់នេះធ្វើព្យុះធ្វើភ្លៀងស្រេចតែអំពើចិត្ត ជាហេតុ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្ត ស្វាយរៀង មាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហា អសន្តិសុខសង្គម អាចកេីត អំពើហិង្សាក្នុងគ្រួសារចោលកម្មឱ្យពលរដ្ឋភ័យខ្លាច។

ពលរដ្ឋ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បាន អំពាវនាវឲ្យ លោក ពេជ្រ វីរៈ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀងទើបកាន់តំណែងថ្មីនិង លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ចាត់មន្ត្រី ក្រោមឱវាទចុះបង្ក្រាបទប់ស្កាត់ ទង្វើរ មិន ប្រក្រតីម្ចាស់ការស៊ីណូ ដែលហ៊ាន បើកឲ្យខ្មែរចូលលេង ល្បែងស៊ីសង ខុសច្បាប់ នៅ ចំណុច ព្រំដែន អន្តរជាតិបាវិត កម្ពុជាវៀតណាម ផង៕នៅមាន(ត)