
#ដំណើរដ៏វែងឆ្ងាយដោយគ្មានពេលឈប់សំរាកតាំងពីអាយុតិតរហូតដល់អាយុច្រើន…!
ថ្ងៃចេញផ្សាយៈ September 30, 2022
ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសំណេរនៅលើ facebook ផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖”ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ.សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយរាប់មុឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។
នឿយកាយតែសប្បាយចិត្ត ព្រោះបានធ្វើការបំរើជាតិនិងប្រជាជន”។
អមដោយរូបថតជាច្រើនសន្លឹក នៃដំណើរអញ្ជើញមុខដល់ ទឹកដីអង្គរដ៏បវរ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២២ នេះ។
សបញ្ជាក់ឲ្យឃើញថា សម្ដេច ពិតជាបានខិតខំទាំងកម្លាំងកាយនិងចិត្ត ដើម្បីបំរើជាតិនិងប្រជាជនរបស់សម្ដេច។
- ក្នុងដំណើរអញ្ជើញមកដល់នេះ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប មានមានចិត្តរំភើប សប្បាយរីករាយយ៉ាងក្រៃលែង និងសង្ឃឹមយ៉ាងមុតមាំថា សម្ដេចតេជោ លោកនឹងបន្តជួយអភិវឌ្ឍន៍ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍មួយនេះ ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន បន្ថែមទៀត ក្រោយពេលដែលខេត្តនេះ ទើបនឹងទទួលបានផ្លូវដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេច ចំនួន ៣៨ ខ្សែ ដែលកែប្រែមុខមាត់ថ្មីរបស់ រាជធានីបុរាណមួយនេះ សមជាខេត្តសក្ដានុពល និងប្រកបដោយកិត្យានុភាព៕