
មនុស្ស៦នាក់ស្លាប់និង២០នាក់រងរបួសក្នុងការបាញ់ប្រហារនៅសាលារៀនមួយកន្លែងក្នុងទីក្រុង Izhevsk របស់រុស្ស៊ី…!
ថ្ងៃចេញផ្សាយៈ September 26, 2022
វីដេអូមួយបានបង្ហាញពីរូបភាពនៅក្នុងទីក្រុងភាគខាងលិចនៃតំបន់ភ្នំ Ural ប្រទេសរុស្ស៊ីជាកន្លែងដែលបុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានចូលទៅក្នុងសាលារៀនមួយកន្លែងហើយបានបើកការបាញ់ប្រហារទៅលើវោងមនុស្ស។
រូបភាពបានបង្ហាញមនុស្សច្រើននាក់រត់ចេញពីសាលារៀនយ៉ាងប្រសេកប្រសាចយករួចអាយុជីវិតតែរៀងៗខ្លួន។
របាយការណ៍បញ្ជាក់ថា មនុស្ស៦នាក់បានបាញ់ស្លាប់ និង២០នាក់ទៀតរងរបួសត្រូវបានអាជ្ញាធរធ្វើការជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕