ក្នុងថ្ងៃភ្ជុំបិណ្ឌ ! គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ១១នាក់ និងរបួសធ្ងន់និងស្រាល ១៩នាក់..

ភ្នំពេញ៖ មនុស្សចំនួន ១១នាក់ បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ១៩នាក់ (ធ្ងន់ ចំនួន១២នាក់ និងស្រាល ចំនួន៧នាក់)ក្នុងតរណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២២ នេះ។

តួលេខអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង ៤រសៀល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់នៅល្ងាយថ្ងៃទី២៥នេះ។