ជនសង្ស័យជនជាតិវៀតណាមចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន !!!
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាប និងជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះង្វៀង ដុងហាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិ វៀតណាម។
ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់៖
១.ជនសង្ស័យឈ្មោះ TRAN TINHUY ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ វៀតណាម។
២.ឈ្មោះ NGUYEN VAN VO ភេទប្រុស ឆ្នាំកំណើត ១៩៨០ជនជាតិវៀតណាម។
៣.ឈ្មោះ LUONG VON THET ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិវៀតណាម។
៤.ឈ្មោះ VO HONG QUAN ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិវៀតណាម (មេខ្លោង)។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំងបួននាក់ខាងលើនេះ ត្រូវបានកម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕