ការធ្វេសប្រហែសរបស់អាជ្ញាធរភូមិឃុំជំនន់ទឹកភ្លៀងហូរបុកខ្លាំងបណ្ដាលឱ្យបាក់ស្រុតគល់ស្ពានអូរមាស..

 

 

មកសៀមរាប៖ នៅព្រឹកថ្ងៃអង្គារទី២០ខែកញ្ញាឆ្នាំ ២០២២នេះជំនន់ទឹកភ្លៀងបានហូរបុកជាគំហុគបណ្ដាលឲ្យបាក់ស្រុតគល់ស្ពានអូរមាសមួយចំហៀងដែលស្ថិតនៅក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បង្កឲ្យខូចខាតដល់សម្បត្តិជាតិជាសាធារណៈរបស់រដ្ឋ។

ប្រភពដែលស្និតនិងអាជ្ញាធរ បានបញ្ជាក់ថា ដើមចមដែលបង្កឲ្យទឹកស្ទះជនលិចហូរខ្លាំងបើកទ្វាទឹកមិនកើត បណ្ដាលមកពីការធ្វេសប្រហែសរបស់អាជ្ញាធរភូមិឃុំដែលមិនព្រមបើកទ្វារទឹកឲហូរ ទុកបណ្ដោយឲ្យទឹកហូរជនខ្លាំងបាក់ស្រុតគល់ស្ពាននិងចិញ្ចើមថ្នល់។ ទើបនៅព្រឹកថ្ងៃអង្គារទី ២០ ខែកញ្ញាឆ្នាំ ២០២២ នេះបានអស់លោកស្ទុះស្ទាទៅបើកទ្វារទឹកតែដោយសារកម្លាំងទឹកឡើងខ្ពស់បុកខ្លាំងពេកមិនអាចបើកទ្វារទឹកបង្ហូរបានឡើយ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងភ្លោះចំណុចស្ពានអូរមាសដែលបាក់ស្រុតខាងលើបាននិយាយរិះគន់តៗគ្នារអ៊ូរទាំថាមូលហេតុដែលបណ្ដាលឲ្យទឹកកកស្ទះបុកហូរទម្លោះបាក់ស្រុតគល់ស្ពានម្ខាងនិងចិញ្ចើមថ្នល់នេះ។ដោយសារអាជ្ញាធរភូមិឃុំមិនព្រមបើកទ្វាអាងទឹកដោយគិតថាកាលណាបើកបង្ហូរបណ្ដាលឲ្យលិចរមណីយដ្ឋានបុគ្គលម្នាក់ដែលនៅខាងក្រោមស្ពានដោយយកដីចំណីផ្លូវរបស់រដ្ឋធ្វើជាអាជីវកម្មឯកជនផ្ទាល់ខ្លួន។
ប្រភពខ្លះបានបន្តថាសោរដែលសម្រាប់បើកទ្វារទឹកនោះគឺអាជ្ញាធរភូមិឃុំបានប្រគល់ឲ្យទៅបុគ្គលម្នាក់ ឈ្មោះទូ ដែលជាម្ចាស់រមណីយដ្ឋានចំការដូងទឹកធ្លាក់អូរមាសជាអ្នកកាន់កាប់។

សូមបញ្ជាក់ថារមណីយដ្ឋានចំការដូងទឹកធ្លាក់អូររមាសដែលស្ថិតនៅក្រោមគល់ស្ពាននេះ តែងតែមានរឿងអាស្រូវរកាំរកុះជាមួយពលរដ្ឋមិនឱ្យចូលនេសាទត្រី ឬគោក្របីសត្វពាណៈចូលអាស្រ័យទឹកទេ។ចំណែកអ្នកសារព័ត៌មានជាច្រើនអង្គភាពតែងតែចុះផ្សាយជាញឹកញាប់នៅផលប៉ះពាល់ដីចិញ្ចើមថ្នល់របស់រដ្ឋនិងការត្អូញត្អែររបស់ពលរដ្ឋ តែអាជ្ញាធរមូលដ្ឋានពុំមានចំណាត់ការនៅក្នុងរឿងនេះឡើយ។ដោយពលរដ្ឋបានលើកឡើងថាប្រហែលជាអស់លោកអាជ្ញាធរមូលដ្ឋានបានលាបសក្ការៈសើមមាត់សើមកពីម្ចាស់រមណីយដ្ឋាននេះហើយ មើលទៅ។

ពេលកន្លងមកបុគ្គលម្ចាស់ហាង ឈ្មោះទូ ក៏ធ្លាប់គំរាម.. នឺង ប្ដឹងអ្នកសារព័ត៌មានដែលចុះផ្សាយពីរឿងបញ្ហាដែលយកដីចំណីថ្នល់ធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួន។ ព្រោះចំណុចដីក្រោមស្ពានពីបុរមបុរាណមកពលរដ្ឋតែងតែចេញចូលអាស្រ័យប្រើប្រាស់ជាធម្មតាគ្មានការហួងហែងពីបុគ្គលម្នាក់ណាឡើយ។

អាស្រ័យហេតុនេះសូមអាជ្ញាធរមានសមត្ថកិច្ចជាពិសេសអាជ្ញាធរខេត្តសៀមរាប និង ស្រុក មេត្តាពិនិត្យមើលរឿងនេះផងទាន៕
អង្គភាពយើងខ្ញុំរិះគន់ដើម្បីស្ថាបនាសម្បត្តិសាធារណៈរបស់រដ្ឋ….