ឃ្លាំងស្តុបទំនិញដ៌ធំមួយកន្លែងនៅស្រុកអន្លង់វែងសង្ស័យ ជាទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់មកពីថៃកំពុងចែកចាយយ៉ាងសកម្ម….! ចេញផ្សាយថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២២..ទីស្នាក់ការកណ្ដាលទំនាក់ទំនង☎️071 82 222 57/012 485 298.
មកមកខេត្តឧត្តរមានជ័យ៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញក្រុមឈ្មួញសម្រុកនាំចូលទំនិញជាច្រើនមកពីប្រទេសថៃចូលស្តុបទុកក្នុងស្រុកអន្លង់វែងរួចចែកចាយទំនិញសាងបន្តទៅគ្រប់បណ្តាខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមប្រភពពីរក្រុមឈ្មួញបានបង្ហើបអោយដឹងថាមានទីតាំងស្តុបទំនិញឃ្លាំងដ៏ធំមួយកន្លែងដែលឈ្មួញដឹកជញ្ជូនមកពីប្រទេសថៃតាមច្រកអន្តរជាតិជាំនិងច្រកអូរស្មាច់មកស្តុបទុកក្នុងឃ្លាំង ស្ថិតនៅក្នុងភូមិអូរជញ្ជៀនឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ម្ចាស់ទីតាំងឃ្លាំងស្តុបទំនិញខាងលើត្រូវបានគេស្គាល់ឈ្មោះ យូ ហង្ស។
ប្រភពដែលស្និតនិងថៅកែឃ្លាំងបានខ្សិបប្រាប់ថា ទំនិញដែលឈ្មួញដឹកជញ្ជូនយកមកស្តុប
ទុកក្នុងឃ្លាំងនោះសុទ្ធសឹងជាទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់នាំមកពីប្រទេសថៃ សង្ស័យថាទំនិញខ្លះហួសសុពលភាពនៃការប្រើប្រាស់ផងក៏មាន។
តាមប្រភពមួយបានបង្ហើបអោយដឹងទៀតថាទីតាំងស្តុបទំនិញខាងលើកាលពីប៉ន្មានខែមុនក្នុងឆ្នាំ២០២២នេះក្រុមមន្រ្តី សមត្ថកិច្ចចម្រុះបានធ្វើការចុះពិនិត្យឆែកឆេរក្នុងឃ្លាំងរបស់លោក យូ ហង្ស ម្តងហើយឃើញមានភាពមិនប្រក្រតី
ដោយជំនាញរកឃើញមាននាំទឹកក្រូចរំលោភនៅកម្មសិទ្ធបញ្ញានិងទំនិញមួយចំនួនបង់ពន្ធមិនគ្រប់និងហួសសុពលភាព។
ហើយត្រូវបានមន្រ្តីជំនាញធ្វើការផាកពិន័យទឹកប្រាក់រាប់សិបលានរៀល។
តែបច្ចុប្បន្ននេះឃ្លាំងស្តុបទំនិញខាងលើនៅតែបន្តសម្រុកដឹងជញ្ជូននាំចូលទាំងយប់ទាំងថ្ងៃនិងបន្តដឹកទៅចែកចាយគ្រប់បណ្តាខេត្តហើយយើងមិនដឹងថាទំនិញទាំងនោះហួសសុពលភាពឬខូចគុណភាពក៌យើងមិនបានដឹងឡើយ។
ប្រភពពីសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយក្រុមការងារយើងដឹងថា
នាពេលកន្លងមកឃ្លាំងរបស់លោក យូ ហង្ស
ត្រូវបានមន្រ្តី( ក.ប.ប.)ចុះពិនិត្យធ្វើការឆែកឆេរឃើញទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់រួមមានទំនិញខុសច្បាប់មួយចំនួនទៀត។
តែបានគេត្រូវរ៉ូវជាមួយម្ចាស់ឃ្លាំងហើយក៌ស្ងាត់ឈឹងបាត់មាត់ដូចគេចុកតែម្តង។
មតិមហាជនស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធខាងលើសូមមេត្តាជួយពិនិត្យមើលឃ្លាំងខាងលើនិងឃ្លាំងរបស់លោក គូរ ចយផងទាន។
ដើម្បីជៀសវាងឈ្មួញយកទំនិញខូចគុណភាពនិងហួសសុពលភាពធ្វើអោយពលរដ្ឋយកទៅប្រើប្រាស់ធ្វើអោយខូចសុខភាពដល់ពលរដ្ឋ។
ជុំវិញករណីខាងនេះដែរ លោក យូ ហង្សបានប្រាប់ក្រុមការងារយើងយ៉ាងខ្លីកាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នេះថាលោកមិនបានដឹងអីទេ៕