ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញបានរៀបចំដាក់កំពូលភ្លើងសូឡាតាមផ្លូវងងឹត..
ថ្ងៃចេញផ្សាយៈ September 21, 2022
⇔ ដោយមានករយកចិត្ទុកដាក់ជាប្រចាំរបស់ឯកឧត្តម ស ថេត និងមានសំណូមពរចាំបាច់ពីប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សសង្កាត់បឹងទំពុន១ បានចាត់ឲ្យលោក សាន សុខសីហា យកអំពូលសូឡាចំនួន ១៨ ជូនដល់លោក ហាន់ តារា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់បឹងទំពុន១ ដេីម្បីដាក់តំឡេីងតាមផ្លូវ និងទីតាំងដែលមានភាពងងឹតខ្លាំងដើម្បីបំភ្លឺ ជូនដល់ពលរដ្ឋតាមសំណូមពរ ។
បញ្ជាក់ថារហូតមកដល់ពេលនេះឯកឧត្តម ស ថេត បានផ្តល់អំពូលសូឡា ដល់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១ និង២ ដេីម្បីដាក់បំភ្លឺតាមដងផ្លូវ សរុបចំនួន ២៦៨អំពូល ៕