កម្លាំងកងរាជ​អាវុធ​ហត្ថស្ទាក់​ចាប់​រថយន្ត​ឃ្លុប​ដឹក​​ឈើ​១​គ្រឿង បញ្ជូន​ឲ្យ​ជំនាញ​មេព្រៃ​ចុង​ផ្លាស

ខេត្ត​មណ្ឌលគិរី​: កម្លាំង​អាវុធហត្ថ​ស្នាក់ការ​♣សន្តិសុខ​៧៦១ ចំនួន​០៣​នាក់ ៨.៣០​នាទី ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ដោយ​បាន​យក​រថយន្ត​០២​គ្រឿង អាវុធ​Ak៤៧​ចំនួន​០២​ដើ​ម ដឹកនាំ​ដោយ​លោក វ​សេនីយ៍​ត្រី សាក់ សុ​គុណ ប្រធាន​ស្នាក់ការ​៧៦១ បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ដាវ ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E6073 ដឹកឈើ​ខុសច្បាប់​ប្រភេទ​លេខ​១(​គគី​)​ចំនួន​២៨០​សន្លឹក មិនទាន់​វាស់ ស្ថិត​នៅ​ចំនុច​ ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​ខណៈពេល​ដែល​កម្លាំង​អាវុធហត្ថ​ចុះបង្ក្រាប​រថយន្ត​ឃ្លុប​ដឹកឈើ​ចំនួន​មួយ​គ្រឿង​ខាងលើ​នេះ រីឯម្ចាស់​រថយន្ដដឹកឈើ ពុំ​ត្រូវបាន​ឃាត់ខ្លួន​នោះ​ទេ ពេលកងរាជអាវុធហត្ថ​រឹប​ហូ​ស​បាន​ត្រឹម​តែ​រថយន្ត​និង​ឈើ​តែប៉ុណ្ណោះ​។

  1. បច្ចុប្បន្ន វត្ថុតាង​ខាងលើ​នេះ ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់​ទៅអោយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើខេត្តរតនគិរីហើយដើម្បីចាត់ការតាមនីតិវិធីច្បាប់៕