ស្ពានតាម៉ុក ត្រូវផ្អាកឲ្យធ្វើដំណើរឆ្លងកាត់ដោយសារជំនន់ទឹកភ្លៀងឡើងខ្ពស់…

ខេត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរបានធ្វើឱ្យទំនប់អាងទឹកតាម៉ុកមានសន្ទុះហូរឡើងលើសកម្រិតប្រុងប្រយ័ត្នរហូតបណ្តាលឱ្យអាជ្ញាធរសំរេចឲផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្នួយរយះសិនលើស្ពានតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង។

បើតាមរបាយការណ៍របស់ក្រសួងធនធាន និងឧតុនិយមខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងថា ទឹកនៅក្នុងអាងទំនប់តាម៉ុកមានកម្ពស់ ៣,៩៤ម៉ែត្រ ខណៈកម្រឹតកម្ពស់បែបនេះឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រដូច្នេះ។
អាស្រ័យហេតុុដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានស្ថិតនៅតំបន់ជិតខាងនេះសូមមានការប្រុងប្រយ័ត្ន៕