ពួកគាត់នៅញឺមទៀត ប៉ូលិស ចាប់ហើយហ្នឹង? សន្តិសុខសង្គម

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៧ : ០០ នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះបង្ក្រាបល្បែងសុីសង់ខុសច្បាប់ (ឆ្នោតវៀតណាម ឬកន្ទុយលេខ) ចំនួន ៣ទីតាំង ដែល (ចំនួន១ទីតាំង)ស្ថិតនៅចំណុច ផ្លូវម៉ាសុីទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង(២ទីតាំង) ផ្សេងទៀតស្ថិតនៅចំណុច ផ្លូវOCIC ក្រុម៥ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្រីទាំងអស់(អ្នកកត់កន្ទុយលេខ) និងបានដក់ហូតវត្ថុតាងមួយចំនួនដូចជា៖

ក្រដាស់កន្ទុយលេខ ប៊ិច ឧបករណ៍គិតលេខ បន្ទាត់ ទូរស័ព្ទ និងប្រាក់មួយចំនួន ។ ល ។

១-ឈ្មោះ យុន ធីតា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវម៉ាសុីទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មុខរបប អ្នកកត់ឆ្នោតវៀតណាម។

២-ឈ្មោះ ទ្រី សុខហួយ ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅ ផ្ទះលេខT35 ផ្លូបេតុង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មុខរបប អ្នកកត់កន្ទុយលេខ៕

៣-ឈ្មោះ ប៉ុល ស្រីណែត ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅ ផ្លូបេតុង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មុខរបប អ្នកកត់កន្ទុយលេខ៕

៤-ឈ្មោះ ផា គឹមហ៊ាន់ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅ ផ្លូបេតុង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មុខរបប អ្នកកត់កន្ទុយលេខ៕
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីក៍សាងសំណុំរឿងតាមនិតិវិធី។