តុលាការសម្រេចឃុំខ្លួនស្ត្រីដែលប្រើអំពើហឹង្សាលើក្មេងស្រីអាយុជាង៦ឆ្នាំហើយ…!
ភ្នំពេញ៖ នៅថ្ងៃនេះ តុលាការសម្ 3Dរេចឃុំខ្លួនស្ត្រីប្រើអំពើហិង្សាលើក្មេងស្រីដែលជាកូនចីញ្ចឹមដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ ស្ត្រីរូបនេះត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២។
ស្ត្រីសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេដូង ត្រូវបានឃាត់ខ្លួន នៅមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នុំពេញ កាលពីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
ការឃាត់ខ្លួននេះ គឺមូលហេតុកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ត្រីជនសង្ស័យបានប្រើអំពើហិង្សាដោយដៃវាយទៅលើផ្ទៃមុខនិងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យមានស្នាមរបួសធ្ងន់ធ្ងរពេញខ្លួន។