នៅព្រឹកស្អែកនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តសៀមរាប..

នៅព្រឹកស្អែកនេះថ្ងៃទី១៣ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។