សមត្តកិច្ចឃាត់ខ្លួនបានហើយ ករណី ឃាតកម្ម នៅស្រុកអង្គរជ័យ…

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពត បញ្ជាក់ថា នគរបាលស្រុកអង្គរជ័យ បានធ្វើការឃាត់ខ្លួនមុខសញ្ញាឈ្មោះ ស៊ន វ៉ាន់ឌឿន ភេទប្រុស អាយុ ៣១ ឆ្នាំពាក់ព័ន្ធ ករណីឃាតកម្ម លើជនរងគ្រោះឈ្មោះ ឈៀក សុខា ភេទប្រុស អាយុ ៤៦ ឆ្នាំ បណ្តាលអោយស្លាប់កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៦:៤០ នាទី នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមរបាយការណ៍សមត្ថកិច្ចបានឃាត់ខ្លួននៅម៉ោង ៦:០០ ព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ ស្ថិតនៅខាងកើតវត្តអង្គចេក ភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។