ថ្ងៃនេះកាលពី ៤ឆ្នាំមុនជាថ្ងៃដែលវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានចាកចេញពីប្រជាជនកម្ពុជាគ្មានថ្ងៃត្រឡប់។

 

ថ្ងៃនេះជាខួប៤ឆ្នាំ នៃមរណភាពរបស់ ឯកឧត្តម វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (១៩៤៧-២០២២) ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្តមវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានផ្ដាំថា៖ កុមារ, ស្ត្រីមានផ្ទៃពោះ គ្រប់ៗរូប ទោះមាន ឬក្រ មានសិទ្ធិទទួលបាននូវការព្យាបាល ដោយការផ្តល់ជូនសេវាសុខាភិបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងឡើយ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបួងសួងឱ្យវិញាណក្ខន្ធ ឯកឧត្តមវេជ្ជបណ្ឌិត បានស្ថិតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រជាជនកម្ពុជានឹងចងចាំជារៀងរហូតនូវស្នាដែលឯកឧត្តមវេជ្ជបណ្ឌិត ដែលបានបន្សល់ទុកដល់កុមារ និងប្រជាជនកម្ពុជា។
ដើម្បីចូលរួមរក្សានូវស្នាដៃដ៏ធំធេងរបស់ឯកឧត្តម វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ៕