ប្រមុខការទូតកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោក

ប្រមុខការទូតកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ
ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោក លុយ

ភ្នំពេញៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato’ Sri Saifuddin Abdullah) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។

ជំនួបពិភាក្សានេះ បានធ្វើឡើងខណៈពេលដែលរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅ រាជធានីភ្នំពេញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២ នេះ៕