ការផ្ទុះនៅរោងចក្រជីវឥន្ធនៈប្រទេសអេស្ប៉ាញបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់

នគរបាលនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះនៅរោងចក្រជីវឥន្ធនៈនៅភាគខាងជើងប្រទេស អេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងបង្ខំឱ្យមានការជម្លៀសកុមារ 250នាក់ដែលបានធ្វើដំណើរកម្សាន្តនៅតំបន់នៅក្បែរនោះ។
បុគ្គលិកសង្គ្រោះបន្ទាន់បានព្យាយាមជម្លៀសមនុស្សចេញពីតំបន់នោះ រួមទាំងនៅសួនកម្សាន្តក្បែរ នោះ។ គ្មានកុមារណាម្នាក់ត្រូវបានគេរាយការណ៍ថាមានគ្រោះថ្នាក់នោះទេ ហើយមន្ត្រីកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះ​បណ្តាលឲ្យមានអណ្តាភ្លើងឆាបឆេះនេះ។

👉