
សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់
ថ្ងៃចេញផ្សាយៈ September 9, 2022
- សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ….
មកមក
ភ្នំពេញ ៖សម្ដេចតេជោបានថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះសម្តេចបញ្ជាក់ថា ចំពោះការរៀបចំពិ ធីបុណ្យ អុំទូក កម្សាន្ត សប្បាយរបស់ប្រជាជននៅ តាម បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ បាន តាម លទ្ធភាព ជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែត ប្រទីប និង សំពះ ព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បី បង្ក ភាព សប្បាយ រីករាយ ជូន ប្រជាពលរដ្ឋ បង្កើន បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ ឱកាស នៃ ការ រកប្រាក់ ចំណូល ដល់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕