អភិបាលខេត្តព្រះវិហារចុះពិនិត្យមើលស្ថានភាពសត្វព្រៃតំបន់ការពារព្រៃអណ្តូងដងផ្លិត.. ព័ត៌មានជាតិ

  1. ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម( គីម រិទ្ធី) អភិបាលនៃគណៈអភិបាលខេត្តអមដំណើរដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរបរិស្ថាននិងមន្រ្តីជាច្រើនរូបអញ្ជើញចុះពិនិត្យមើលសត្វត្មាត និង វាស់ដើមឈើ ដើម្បីសិក្សាវាយតម្លៃឥណទានកាបូននៅចំណុចអាហារដ្ឋានត្មាតវាលបឹងទាល់ ស្ថិតក្នុងព្រៃសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិតស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

តាមរបាយការណ៍របស់ក្រសួងបរិស្ថានសហគមន៍​តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត​ មានសត្វស្លាបច្រើនប្រភេទ ត្រយ៉ងយក្ស ទាព្រៃស្លាប សត្វត្មាត ក្រៀល ត្រសេះ មៀម ទីទុយខ្លែងនិងស្រាក់ជាពិសេសជីវៈចម្រុះនៅជុំវិញ តែសហគមន៍នេះការពារព្រៃបានយ៉ាងល្អ ព្រៃក្រាស់ធំៗ និងមានច្រើនប្រភេទ គួរជាទីមោទនះ៕