#ទីស្នាក់ការកណ្តាល៖☎️071822 2257/012485 298 តុលាការ សម្រេចដាក់គុក ជនជាតិចិនម្នាក់ ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ជាង១០០គីឡូក្រាម សន្តិសុខសង្គម..!!!
πតុលាការ សម្រេចដាក់គុក ជនជាតិចិនម្នាក់ ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ជាង១០០គីឡូក្រាម
សន្តិសុខសង្គម..!!!
ខេត្ដព្រះវិហារ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានចាត់ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារទទួលចាត់ការលើសំណុំរឿងគ្រឿងញៀនដ៏ក្តៅគគុកមួយនេះ ។
កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការបង្ក្រាបខុសច្បាប់ បានឃាត់ខ្លួន ជនជាតិចិន ០១ នាក់ និងរឹបអូសគ្រឿងញៀនជាង១០០គីទ្បូក្រាម ។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ៣២ នាទី ស្ថិតនៅចំណុចភូមិកំពង់ព្រះឥន្ធូ ឃុំកំពង់ស្រឡៅ២ ស្រុកឆែក ខេត្តព្រះវិហារ សមត្ថកិច្ចបានដកហូតគ្រឿងញៀនជាច្រើន ក្រោយមកអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានដឹកនាំសម្របសម្រួលសមត្ថកិច្ចដើម្បីពន្លាតដែនសមត្ថកិច្ចបន្តរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ទីបំផុត ជនសង្ស័យឈ្មោះ TU SUERONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ សម្រេចធ្វើការចោទប្រកាន់ រួចបានបញ្ជូនជនសង្ស័យឈ្មោះ TU SUERONG ទៅចៅក្រមស៊ើបសួរ ។
លោកស្រី សម្ផស្ស មុទិតា ជាចៅក្រមស៊ើបសួរបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យខាងលើ ។
លទ្ធផល ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ
ចំណែកវត្ថុតាងចាប់យកបាន រួមមាន ៖
-កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គ.ក្រ និង៨០ក្រាម
-រថយន្ត ០១គ្រឿង
-ទូរសព្ទដៃ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តព្រះវិហារ ៕